អំពីមន្ទីរសារការី អេស ខេ វ៉ាយ

មន្ទីរសារការីរបស់យើងខ្ញុំត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ០៩. អនក្រ.បក របស់រាជរដ្ឋា-ភិបាលកម្ពុជា ដោយផ្តល់សេវាប្រឹក្សាលើគ្រប់វិស័យទាំងអស់ដែលរួមមានវិស័យ អចលនវត្ថុពាណិជ្ជកម្ម គ្រួសារ ស្មុំកូន សន្តតិកម្ម (ការធ្វើបណ្តាំមរតក) ការផ្តល់យថាភូតភាព និងការបញ្ជាក់នានា ការបកប្រែ ឯកសារផ្លូវការ ព្រមទាំងសេវាកម្មផ្នែកច្បាប់ផ្សេងទៀតដែលអតិថិជនត្រូវការ ។

មន្ទីរសារការីរបស់យើងខ្ញុំបានតម្កល់ប្រាក់ចំនួន ៦០០.០០០.០០០ (ប្រាំមួយរយលាន) រៀល នៅ ធនាគារជាតិកម្ពុជា សម្រាប់ជាការទទួលខុសត្រូវលើការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន។

ដោយតែងតែយកចិត្តទុកដាក់លើគុណភាពនៃសេវាកម្ម យើងខ្ញុំនឹងជួយឲ្យគម្រោងរបស់លោកអ្នក ទទួលបានជោគជ័យ តាមរយៈការផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ដែលធានាបាននូវការគោរពច្បាប់ និងបទដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងធានាថាឯកសារ និងព័ត៌មានដែលទទួលបានពីលោកអ្នកត្រូវបាន រក្សាការសម្ងាត់ខ្ពស់បំផុត។ ក្រុមការងាររបស់យើងខ្ញុំតែងតែបណ្តុះនូវពុទ្ធិ គំនិតថ្មីៗ ខិតខំស្វែងយល់ ស៊ីជម្រៅនូវបញ្ហានិងតម្រូវការជាក់ស្តែងរបស់លោកអ្នក និងប្រើប្រាស់នូវចំណេះដឹង ជាពិសេស បទពិសោធន៍ជាក់ស្តែង ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាទាំងឡាយប្រកបដោយភាពជោគជ័យ និងទំនុកចិត្តខ្ពស់ ព្រមទាំងធានាថាបញ្ហារបស់លោកអ្នកនឹងត្រូវបានដោះសា្រយដោយរលូនទៅតាម ពេលវេលាដែលបានកំណត់ ។