សេវាកម្មតម្កល់បណ្តាំមរតក និងឯកសារផ្សេងទៀតនិងសេវាកម្មច្បាប់ផ្សេងៗ

យើងខ្ញុំទទួលតម្កល់ឯកសារច្បាប់ដើមនានា ដូចជា បណ្តាំមរតក កិច្ចព្រមព្រៀង ប័ណ្ណកម្មសិទ្ធិ ឯកសារក្រុមហ៊ុន (លក្ខន្តិកៈក្រុមហ៊ុន វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន លិខិតគោលការណ៍ ប័ណ្ណភាគហ៊ុនជាដើម) និងឯកសារដទៃផ្សេងទៀត ដែលអតិថិជនមានបំណងដាក់តម្កល់នៅមន្ទីររបស់ យើងខ្ញុំ។

យើងខ្ញុំជួយអតិថិជនក្នុងការស្នើសុំចុះបញ្ជីអង្គការ សមាគម និងស្នើសុំវិញ្ញាបនប័ត្រ អាជ្ញាប័ណ្ណ លិខិតអនុញ្ញាតពីបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងសេវាកម្មច្បាប់ទាំងឡាយណាដែល អតិថិជនត្រូវការ។