អាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាដ៏ឱឡារិកមួយ ធ្វើឡើងដោយបុរសម្នាក់ និងស្ត្រីម្នាក់ដែលប្តេជ្ញាថា ខ្លួននឹងរួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន។ អាពាហ៍ពិពាហ៍ នឹងមានអានុភាព ដោយការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងការចុះបញ្ជីនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។ នៅពេលដែលនីតិវិធីខាងលើត្រូវបានបំពេញរួចរាល់ មន្ត្រីអត្រានុកូលដ្ឋាននឹងចេញសំបុត្រអាពាហ៍ពិពាហ៍ជូនអ្នកដាក់ពាក្យសុំ។ ការរួមរស់នៅជាមួយគ្នា ដោយមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ គេហៅថា អនីតិសង្វាស។ បើមើលពីរូបភាពខាងក្រៅនៃទំនាក់ទំនង វាពុំមានលក្ខណៈខុសគ្នាពីការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធស្របច្បាប់នោះទេ គ្រាន់តែការរួមរស់នៅជាមួយគ្នានោះមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍។ ប៉ុន្តែ ការណ៍នេះអាចនាំឱ្យប្តីប្រពន្ធនោះបាត់បង់នូវសិទ្ធិ ឬផលប្រយោជន៍ដូចប្តីប្រពន្ធដែលច្បាប់ទទួលស្គាល់។ ផលវិបាកតាមផ្លូវច្បាប់ដែលកើតឡើងដោយសារមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ មានដូចខាងក្រោម៖ ១. ទំនាក់ទំនងរវាងប្តីប្រពន្ធ ទំនាក់ទំនងរវាងប្តី និងប្រពន្ធ... read more →