ក្រុមការងារយើងខ្ញុំផ្តល់ជូនអតិថិជននូវការប្រឹក្សាផ្លូវច្បាប់លើបញ្ហាហិរញ្ញវត្ថុ និងធនាគារដែល ទាក់ទងទៅនឹងប្រតិបត្តិការហិរញ្ញវត្ថុ និងទីផ្សារមូលបត្រ។ យើងខ្ញុំនឹងផ្តល់ការប្រឹក្សាដល់អតិថិជនទៅលើ ការវិវត្តន៍ និងបច្ចុប្បន្នភាពរបស់ច្បាប់ បទដ្ឋានគតិយុត្ត និងតម្រូវការនានាសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំផ្តល់ការប្រឹក្សាដល់អតិថិជន និងតាក់តែងកិច្ចសន្យា និងឯកសារទាក់ទងនឹងកម្ចី ប្រាតិភោគ ព្រមទាំងជួយអតិថិជនក្នុងការចុះបញ្ជីប្រាតិភោគជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានានូវការសងមក វិញនូវប្រាក់កម្ចីផងដែរ។ ជាងនេះទៅទៀត យើងខ្ញុំមានបទពិសោធន៍ និងជំនាញយ៉ាងច្បាស់លាស់ក្នុង ការផ្តល់ការប្រឹក្សាយោបល់ជូនអតិថិជនទាក់ទងនឹងការប្រឆាំងនឹងការសម្អាតប្រាក់ និង ហិរញ្ញប្បទាន ភេរវកម្ម ។