ការផ្តល់យថាភូតភាព និងសេចក្តីបញ្ជាក់នានា

មន្ទីរសារការីរបស់យើងខ្ញុំផ្តល់សេវាមួយចំនួនដូចខាងក្រោម៖

  • ផ្តល់យថាភូតភាព និងធ្វើការបញ្ជាក់លិខិតផ្សេងៗដែលតម្រូវដោយច្បាប់ ឬតាមតម្រូវការរបស់អតិថិជន
  • ធ្វើការបញ្ជាក់ហត្ថលេខា និងកាលបរិច្ឆេទនៃលិខិត
  • បញ្ជាក់ការចម្លងត្រឹមត្រូវតាមច្បាប់ដើម
  • ចេញសេចក្តីចម្លងយថាភូតនៃលិខិត
  • ចេញរូបមន្តអនុវត្ត និងស្នើសុំការអនុវត្តដោយបង្ខំទៅស្ថាប័នមានសមត្ថកិច្ចចំពោះលិខិតយថាភូត ដែលធ្វើឡើងដោយសារការី
  • ធ្វើការបញ្ជាក់ និងធ្វើជាសាក្សីលើលិខិត ឬកិច្ចសន្យា ឬឯកសារផ្សេងទៀត ដែលនឹងត្រូវយកទៅ ប្រើប្រាស់នៅឯបរទេស ។