បទពិសោធន៍ផ្នែកពាណិជ្ជកម្មរបស់យើងខ្ញុំរួមមាន ការប្រឹក្សាយោបល់លើកិច្ចសន្យាពាណិជ្ជកម្ម នានា និងរួមទាំងការងារពាក់ព័ន្ធនឹងផ្នែកពាណិជ្ជកម្ម ដូចខាងក្រោម៖
- ការបង្កើតក្រុមហ៊ុន
- ការរំលាយបញ្ចូលគ្នា ឬការបង្រួមចូលគ្នានៃក្រុមហ៊ុន
- ការស្រាវជ្រាវលើឯកសារ និងព័ត៌មានក្រុមហ៊ុន
- ការរៀបចំលក្ខន្តិកៈក្រុមហ៊ុន និងឯកសារចាំបាច់នានាសម្រាប់ការចុះបញ្ជីក្រុមហ៊ុន
- ការកែប្រែលក្ខន្តិកៈក្រុមហ៊ុន ការផ្លាស់ប្តូរអភិបាល ការផ្លាស់ប្តូរអាសយដ្ឋានចុះបញ្ជី
- ការរៀបចំឯកសារចាំបាច់សម្រាប់ការផ្ទេរភាគហ៊ុន ការជម្រះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីតម្កល់ ប្រតិបត្តិការដែលមានកិច្ចធានា
- ការរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្ម ព្រមទាំងបញ្ហាអភិបាលកិច្ចពាណិជ្ជកម្មទូទៅ
- ការផ្តល់ជំនួយដល់អ្នកជំនួញ វិនិយោគិន និងសហគ្រិនក្នុងការរៀបចំរចនាសម្ព័ន្ធ ការតាក់តែងសេចក្តីព្រាង និងការចរចាកិច្ចព្រមព្រៀងសហការរួមគ្នា និង
- ការផ្តល់ជំនួយជាលេខាធិការរបស់ក្រុមហ៊ុនជូនអតិថិជន ដូចជាការរៀបចំសេចក្តីប្រកាស ប្រតិវេទន៍ពាណិជ្ជកម្មរបស់សហគ្រាស ការជូនដំណឹងប្រចាំត្រីមាស សិទ្ធិប្រទាន និងកំណត់ហេតុ ស្តីពីកិច្ចប្រជុំប្រចាំឆ្នាំរបស់ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាល ការរៀបចំវិញ្ញាបនប័ត្រភាគហ៊ុន និងការចុះបញ្ជីភាគហ៊ុន ការបន្តជាថ្មីនូវវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ព្រមទាំងវិញ្ញាបនបត្រពន្ធប៉ាតង់ប្រចាំឆ្នាំ។