មន្ទីរសារការីរបស់យើងខ្ញុំផ្តល់នូវសេវាកម្មដូចខាងក្រោម៖
- រៀបចំ និងតាក់តែងកិច្ចសន្យាគ្រប់គ្រងទ្រព្យសម្បត្តិប្តីប្រពន្ធ
- រៀបចំ និងតាក់តែងកិច្ចសន្យាបែងចែកទ្រព្យសម្បត្តិប្តីប្រពន្ធក្នុងករណីលែងលះ
- ផ្តល់ការប្រឹក្សាទាក់ទងនឹងការស្មុំកូន
- រៀបចំ និងតាក់តែងកិច្ចសន្យាប្រទានកម្ម (អំណោយ)
- គ្រប់គ្រង និងបែងចែកទ្រព្យសម្បត្តិដែលទទួលបានពីសន្តតិកម្
- រៀបចំ និងតាក់តែងមតកសាសន៍ (បណ្តាំមរតក) និងប្រតិបត្តិបណ្តាំមរតក
- ចេញលិខិតបញ្ជាក់ពីគុណសម្បត្តិជាសន្តតិជន ដើម្បីឲ្យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ ក្រុមហ៊ុនធានារ៉ាប់រងបញ្ចេញទឹកប្រាក់របស់មតកជន (ជនដែលទទួលមរណភាព) ដែលតម្កល់ ទុកនៅធនាគារ ឬទឹកប្រាក់ដែលជាអត្ថប្រយោជន៍នៃកិច្ចសន្យាធានារ៉ាប់រង ឲ្យទៅសន្តតិជន (ទាយាទ) ឬ ជនដែលទទួលផលប្រយោជន៍ ។